ស្រ្តីមេម៉ាយ រស់នៅក្នុងផ្ទះដ៏ចាស់មួយរាប់សិបឆ្នាំក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ត្រីមេម៉ាយម្នាក់នេះកំពុងសម្រាន្តក្រោមតំណក់ទឹកភ្លៀង ដែលសភាពផ្ទះហាក់ពុកផុយមានកណ្ដៀ និងព័ទ្ធដោយសម្បុកពីងពាង ផ្ទះនោះគឺបាក់មួយចំហៀង ពេលភ្លៀងម្តងៗលេចរកកន្លែងជ្រកគ្មាន។ គាត់មានកូនស្រីក្នុងបន្ទុកបីនាក់ ម្នាក់រកការងារធ្វើសឹងមិនបាន ម្នាក់ខ្លាចច្រើនមិនហ៊ានទៅធ្វើការងារឆ្ងាយ និងម្នាក់ទៀតដេកឈឺនៅផ្ទះ គាត់រកចំណូលមិនបានសូម្បីមួយរៀលខ្មែរក្នុងមួយថ្ងៃ។
ប្រភព ខេមបូចា៖ https://comfrel.info/4dYMw1g
Join Telegram : https://t.me/COMFREL