ត្រឡប់ក្រោយ

អ្នក​ឃ្លាំមើល​ថា គួរ​ស៊ើបអង្កេត​លោក លី យ៉ុងផាត់ ជា​ជាង​ឱ្យ​សមាគម​ឧកញ៉ា​ចេញ​មុខ​ការពារ

អ្នក​ឃ្លាំមើល និង​មន្ត្រី​សិទ្ធិ​មនុស្ស លើក​ឡើង​ថា ជា​ជាង​ឱ្យ​សមាគម​ឧកញ៉ា ចេញ​មុខ​ការពារ​លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម ភាគី​ពាក់ព័ន្ធ​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​លើ​ឧកញ៉ា​រូប​នេះ ដោយ​បារម្ភ​ពី​ការ​ ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា ហើយ​ក៏​នឹង​អាច​នាំ​ទៅ​ដល់​អរិភាព​ការ​ទូត​ រវាង​កម្ពុជា-អាមេរិក។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សមាគម​ឧកញ៉ា​ចេញ​ការពារ​ លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ថា មិន​មាន​ធ្វើ​សកម្មភាព​ជួញ​ដូរ​មនុស្ស ដូច​ការ​ ចោទ​ប្រកាន់​ឡើយ ខណៈ​លោក ហ៊ុន ម៉ានី ហៅ​ទណ្ឌកម្ម​របស់​អាមេរិក​ថា«ចាប់​ដៃ ជាន់​ជើង»។
ប្រភព RFA៖ https://comfrel.info/3Ty41NT
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា