ត្រឡប់ក្រោយ

ក្រុម​ចលនា​មាតា​ធម្មជាតិ​ថា មាន​អ្នក​គាំទ្រ​ញត្តិ​ជាង ១សែន​នាក់ ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន

ក្រុមចលនា​មាតា​ធម្មជាតិ ថា មក​ទល់​ពេល​នេះ មាន​មនុស្ស​ចំនួន​ជាង ១សែន ៣ពាន់​នាក់​ហើយ (១០៣.១៦៣) នៅ​ទូទាំង​ពិភព​លោក បាន​ចូលរួម​គាំទ្រ​ញត្តិ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​បរិស្ថាន​ទាំង ៥នាក់ ជា​បន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ។ សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន លើក​ឡើង​ថា ការ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស គឺ​ជា​ចរន្ត​ផ្ទៃ​ក្នុង​ជាតិ​ដល់​អន្តរជាតិ ដែល​រដ្ឋាភិបាល​គួរ​ពិចារណា ដើម្បី​កុំ​ឱ្យ​បាក់​មុខ​មាត់​ និង​ខាត​ប្រយោជន៍​ប្រទេស​កម្ពុជា។
ប្រភព RFA៖ https://comfrel.info/3zt6xOu
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា