ត្រឡប់ក្រោយ

ក្រុម​អង្គ​ការ​សង្គម​​ស៊ីវិល និង​ព្រះសង្ឃ​រៀប​ចំពិធី​បួង​សួង​ដើម្បី​ឲ្យ​ដោះ​លែងអ្នកជាប់ឃុំ​ឃាំង​ទាំង ​២៣ នាក់​

នៅព្រឹកថ្ងៃសុក្រ ទី០៧ កុម្ភៈនេះ នៅមុខព្រះអង្គដងកើ រាជធានីភ្នំពេញ ក្រុមគ្រួសារសាច់ញាតិ អង្គការសង្គមស៊ីវិល និងសហជិព បានរៀប​ចំ​ពីធីតាមបែបព្រះពុទ្ធសាសនា គឺដោយមានការនិមន្ត​ព្រះសង្ឃចំនួន ២៣ អង្គ តំណាងឲ្យ​ជនរង​គ្រោះ​ទាំង ២៣ នាក់ ដែលកំពុងជាប់ឃុំ​ឃាំង​នៅពន្ធ​នាគារ​ត្រពាំងថ្លុង ក្នុងខេត្តកំពង់ចាម។ នៅក្នុងពិធី​នេះគេបានរៀបចំឡើងដោយបាននិមន្តព្រះសង្ឃសូត្រ​មន្តឧទិសកុសល បួងសួង​សុំឲ្យមានការដោះលែង អ្នកទាំង ២៣ នាក់ និងការលេងភ្លេងពិន​ពាធ​ជា​ដង្វាយ​ផងដែរ។

ចំណែងឯអាជ្ញាធរ ដែលមានបូលីស ប៉េអឹម ជាពិសេសគឺក្រុមសន្តិសុខឯកជន ដែលតែង​តែធ្វើ​ការបំបែក និងបង្រាបមកលើការជួមប្រជុំនានារបស់អ្នកទាមទារតវ៉ា នាពេលកន្លងនោះគឺមិ​ន​បាន​ចេញ​​មុខមកបង្រាបការជួបជុំប្រារព្ធពិធីនាពេលនេះទេ តែគេក៏សង្កេតឃើញក្រុមអ្នកទាំងនោះច្រើនរយនាក់​បានដាក់ពង្រាយ​ ឃ្លាំមើលការប្រារព្ធពិធីនេះយ៉ាងយកចិត្តទុក។

នេះគឺជាលើកទី ២ ដែលមានការរៀបចំពិធីសាសនាក្នុងគោលបំណងទាមទារឲ្យមានការដោះលែង ជនទាំង២៣នាក់នោះ។ គួររំលឹកផងដែរថា ពិធីបួងសួងលើកទី០១ ដែលបានរៀបចំឡើងនៅក្នុង​ខែមករា ត្រូបានបំបែក និងមានការចាប់ខ្លួនអនុប្រធានសមាគម IDEA ម្នាក់ផងដែរ។

(Photo by Soreasey Lim)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា