ត្រឡប់ក្រោយ

លោក វន់ ពៅ ​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​អ្នក​តស៊ូ​មតិ​ ដើម្បី​យុត្តិ​ធម៌​សង្គម​ពីទី​ក្រុង​Ghent​ ប្រទេស​បែល​ហ្សិក​

លោក សរ មូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​ចំណីអាហារ ភេសជ្ជៈ និង​សេវាកម្ម​កម្ពុជាបាន​ថ្លែង ប្រាប់​គេហទំព័រថ្មីៗនៅ​រសៀល​ថ្ងៃ​អង្គារ​ម្សិលម៉ិញថា លោក វន់ ពៅទទួលបាន​ពានរង្វាន់​កិត្តិយស ឈ្មោះ​អ្នកតស៊ូ​មតិដើម្បី​យុត្តិធម៌​សង្គម​ពី​ទីក្រុង​Ghent ប្រទេស​បែ​ល​ហ្សិ​ក (Honorary Award for Social Justice ) ។ លោក​បញ្ជាក់ថា លោក វន់ ពៅ ជា​មនុស្ស​ម្នាក់ក្នុងចំណោម​មនុស្ស៦នាក់ដែល​ស្ថាប័ន​ខាងលើ​ជ្រើសរើស​សម្រាប់​ពានរង្វាន់​ប្រចាំឆ្នាំ២០១៤ ។តែលោក សរ មូរ៉ាសហសេវិក​របស់លោក វន់ ពៅ មិនទាន់​ប្រាប់​ពី ពេលវេលាដែល​ក្រុមប្រឹក្សា​ទីក្រុង​Ghent ប្រគល់​ពានរង្វាន់​កិត្តិយស​នៅពេលណានោះទេ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា