ត្រឡប់ក្រោយ

សាលាដំបូងរាជធានីសម្រេចកោះហៅយុវជន ដែលបានដាក់ពាក្យប្តឹងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន សាកសួរថ្ងៃស្អែក

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កោះ​ដើម​បណ្តឹងរដ្ឋប្បវេណីយុវជន​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ដើម្បី​សាកសួរនៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ជុំវិញ​បណ្តឹង​ប្តឹង​លោក​នាយកដ្ឋមន្ត្រីហ៊ុន សែន ពាក់ព័ន្ធ​នឹង​បទល្មើស​កាត់​ទឹកដី​កោះត្រល់ និង​កោះ​ក្រចកសេះឲ្យ​វៀតណាម ។នេះបើយោងតាមគេហទំព័រវីអូឌី ចេញ​ផ្សាយ​កាល​ពីម្សិលម៉ិញ។

​ក្រោយ​ទទួលបាន​ដីកា​កោះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញម៉ោង​ប្រមាណ​ជាង​៩​ព្រឹក​ ថ្ងៃអង្គារ លោក នាង សុ​ឃុន យុវជន​ម្នាក់មក​ពី​សម្ព័ន្ធ​កូន​ខ្មែរ​អ្នក​ស្នេហា​ជាតិ ឲ្យដឹងថា លោក មាស ច័ន្ទ​ពិសិដ្ឋព្រះរាជអាជ្ញារង  សម្រេច​កោះហៅ​រូបលោកឲ្យចូល​បំភ្លឺ​ពី​ដំណើរ​រឿងបណ្តឹង​របស់​ខ្លួន នៅ​អយ្យការ​អម​សាលាដំបូងរាជធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ  វេលា​ម៉ោង​៩​ព្រឹក​។លោក អះអាង​ដោយ​មាន​ជំនឿ​ចិត្ត​ថា បើ​បណ្តឹង​នេះ ដំណើរការ​ត្រឹមត្រូវ​នោះជនល្មើស​នឹង​ត្រូវ​ផ្តនា្ទទោស​តាមច្បាប់ ហើយ​កោះត្រល់ និង​កោះ​ក្រចកសេះនឹង​ត្រូវ​ប្រគល់​មក​កម្ពុជា តាម​យន្តការ​អន្តរជាតិ​។

យ៉ាងណាក៏ដោយ លោក ព្រមាន​ថា នៅ​ថ្ងៃ​ខាងមុខ បើ​តុលាការផ្អឹប​សំណុំរឿង​ចោល ឬ​ចាត់ការ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​នោះលោក នឹង​ប្រមូល​ក្រុមយុវជន ដែល​ស្នេហា​ជាតិ ធ្វើ​សកម្មភាព​ទ្រង់ទ្រាយដើម្បី​បង្ហាញ​ទៅ​សាធារណជន និង​អន្តរជាតិពី​ភាព​មិន​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។ 

លោក នាង សុឃុន យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ នៅព្រឹកថ្ងៃ២៥ កុម្ភះ(រូបថតដោយតាំង វីដា)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា