ត្រឡប់ក្រោយ

អាជ្ញាធរ​ត្រូវ​ផ្តល់​សិទ្ធិ​ស្មើ​គ្នា​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ជួប​ជុំធ្វើបាតុកម្មតវ៉ា​

អំណឹះតទៅអាជ្ញាធរ​ត្រូវ​ផ្តល់​សិទ្ធិ​ស្នើ​គ្នា​ក្នុងការ​ប្រើប្រាស់​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ជួបជុំ​ធ្វើបាតុកម្ម​តវ៉ា​ទាំង​អ្នកគាំទ្រ​និង​ទាំង​អ្នកប្រឆាំង​រដ្ឋា ភិបាល។នេះ​គឺជា​សេចក្តី​អំពាវនាវ​​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែននៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ២៥ កុម្ភៈ​នេះ ​ពី​ខេត្ត​ព្រះសីហនុ នឹងដែលត្រូវយកមកផ្សាយលើ គេហទំព័រវិទ្យុបារាំងជាខេមរៈភាសារ។

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​អគ្គិសនី​ប្រើ​ដោយ​ថាមពល​ធ្យូងថ្ម លោកនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា នៅពេលនេះចលនា​បាតុកម្ម​បាន​ប្រែ​រូបរាង​ជា​ពីរ​គឺ បាតុកម្ម​របស់​ក្រុមប្រឆាំងនិង​បាតុកម្ម​របស់​អ្នកគាំទ្រ​រាជរដ្ឋាភិបាល។បើតាម​លោកនាយក​រដ្ឋមន្ត្រី​បាតុកម្ម​ទាំងពីរ​គឺជា​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ដូចគ្នា​ដែល​គេ​មិនអាច​ជំទាស់​បានទេ។

គេហទំព័រដដែលបានដកស្រង់សំដីលោក ចាន់ សូ​វ៉េ​តមន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​អាដហុក​បាន​ស្វាគមន៍​ចំពោះ​ការបើក​ឲ្យ​មាន​សិទ្ធិ​ស្មើគ្នា​នៃ​ការធ្វើ​បាតុកម្ម​សម្តែង​មតិ។ ប៉ុន្តែលោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​រៀបចំ​បាតុកម្ម​នោះ​នៅ​កន្លែង​ផ្សេងគ្នា​ឬ​ពេលវេលា​ខុសគ្នា​ដើម្បី​ចៀសវាង​ការប្រឈមមុខ​ដាក់គ្នា​ដែល​នាំ​ឲ្យ​កើត​អំពើហិង្សា។

 

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា © លាងដឺលុច

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា