ត្រឡប់ក្រោយ

រដ្ឋា​ភិបាល​គ្មាន​គម្រោង​បិទ​បណ្ដាញ​សង្គម​អ៊ីន​ធឺណិតទេ​

នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ព័ត៌មាន​ធ្វើ​ឡើង​នា​ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ឲ្យ​ដឹង​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ព័ត៌មាន​ទំនាក់​សង្គម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដូច​ជា​ហ្វេសប៊ុក (Facebook) ថ្វីតធឺ (Twitter) ជា​ដើម មាន​សេរីភាព​បរិបូរណ៍​ក្នុង​ការ​បង្កើត​និង​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​​ ទាំង​នេះ​នៅ​កម្ពុជា។

យោងតាមគេហទំព័វិទ្យុអាស៊ីសេរីចេញផ្សាយនាថ្ងៃទី២៦ កុម្ភះ បានដកស្រង់សំដីលោកខៀវ កាញារីទ្ធ ថាបើ​ទោះ​បីជាអ្នកប្រើ​ប្រាស់​បណ្ដាញ​ព័ត៌មាន​ទំនាក់​សង្គម​ទាំង​នោះ​បាន​ប្រើ​ប្រាស់​ ក្នុង​ន័យ​វិជ្ជមាន​ផង​និង​អវិជ្ជមាន​ផងយ៉ាង​ណា​ លោក​រដ្ឋមន្ត្រីសន្យា​ថា ក្រសួង​ព័ត៌មាន​នឹង​មិន​បិទ​បណ្ដាញ​ព័ត៌មាន​ទំនាក់​សង្គម​ទាំង​នោះ​ទេ។

របាយការណ៍​សរុប​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ព័ត៌មាន មិន​មាន​បញ្ជាក់​អំពី​ចំនួន​អ្នក​និយម​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទេ ប៉ុន្តែ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៣ កន្លង​មក​នេះ អង្គភាព​កាសែត​មាន​ចំនួន​ចំនួន​១៣៩ អង្គភាព​ទស្សនាវដី្ត​មាន​ចំនួន​៥៦ ស្ថានីយ​ទូរទស្សន៍​នៅ​ទីក្រុង​ភ្នំពេញ​មាន​១៦ និង​ស្ថានីយ​ផ្សាយ​បន្ត​តាម​ខេត្ត​មាន​៧០ ហើយ​ចំពោះ​ស្ថានីយ​វិទ្យុ​នៅ​ភ្នំពេញ​មាន​៦៩ និង​នៅ​តាម​ខេត្ត​មាន​ចំនួន ១១៩​ស្ថានីយ៕

 

 

សន្និបាតប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៤ RFA/Keo Nimol

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា