ត្រឡប់ក្រោយ

ថ្ងៃ០៣ មីនា ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិជូបគ្នាជាថ្មី

ក្រុម​ការងារ​គណៈកម្មកា​រ​ចម្រុះ​កែទម្រង់​ការបោះឆ្នោត​រប​ស់គណ​បក្ស​ប្រជា​ ជន​កម្ពុ​ជា​ ​និង​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ គ្រោង​នឹង​ជួបគ្នា​ជា​លើកដំបូង​នៅ​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៤ ខាងមុខនេះ បន្ទាប់ពី​បាន​លុបចោល​គំរោង​ជួបគ្នា​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤​។​នេះ​បើតាម​ប្រភពពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​បណ្តាញព័ត៌ក្នុងស្រុក ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ​។​

សមាសភាព​គណៈកម្មកា​រ​ចម្រុះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មានដូចជាៈ ១-លោក​ប៊ិន ឈិន ជា​ប្រធាន​ក្រុម​កា​ងារ ២-លោក​ប៉ែន បញ្ញា ៣-លោក​ឈាង វុន ៤-លោ​កសិក ប៊ុន​ហុក ៥-លោកស្រី គ្រួច សំអាន និង​៦-លោក​ជាម យៀប​។  ​ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មានដូចជាៈ ១-​លោក​សុន ឆ័យ ជា​ប្រធាន​ក្រុម ២-លោក​យឹម សុវណ្ណ ៣-លោក​គួ​យ ប៊ុន​រឿន ៤-លោក​យ៉ែម បុញ្ញឫទ្ធិ ៥-លោក​អេង  ឆៃអ៊ាង និង​៦-លោក​ម៉ៅ មុនី​វណ្ណ​។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា