ត្រឡប់ក្រោយ

លោក សម រង្សី អំពាវ​នាវ​ឲ្យ​អ្នក​ចូល​រួម​បាតុកម្ម​អហិង្សា ឲ្យ​បាន​២លាននាក់​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ឲ្យ​អ្នកគាំទ្រ​គណបក្ស​មួយ​នេះ ចូលរួម​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ តាមរយៈ​ការបោះឆ្នោត​ឡើងវិញ ខណៈ​លោក ចុះ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

យោងតាមគេហទំព័រវីអូឌីដែលបានដកស្រង់ពី វី​ឌី​អូ Clip លើ​បណ្តាញ​សង្គម  ហ្វេ​សប៊ុក​របស់ លោក សម រង្ស៊ី ដែលបានថ្លែងថា បាតុកម្ម​នឹង​កើតមាន​ឡើង​វិញ នា​ពេល​ឆាប់ៗ ខាងមុខនេះ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់ថា ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ណា​ច្បាស់​នោះ​ទេ​។ យ៉ាងណាក៏ដោយលោក អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​មិនទាន់​បាន​គាំទ្រ ចូលរួម​បាតុកម្មអហិង្សា ជាមួយ​បក្សប្រឆាំង​មួយ​នេះ ឲ្យបាន​២​លាន​នាក់ ។

ទោះជា​យ៉ាង លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា បាតុកម្ម​គឺ​ធ្វើឡើង​ដោយ​អហិង្សា ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូ​រ​តាមរយៈ​ការបោះឆ្នោត​ឡើងវិញ​។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅអ្នកគាំទ្រ នៅទីលានប្រជាធិបតេយ្យ នាពេលកន្លងមក​ (រូបថត៖ តាត ឧត្តម)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា