ត្រឡប់ក្រោយ

ការចរចាររវាងក្រុមការងារកំណែទម្រង់ការបោះឆ្នោត មានផលវិជ្ជមាន

បន្ទាប់​ពីធ្វើការ​ប្រជុំ ​រយៈពេល​ប្រមាណ​ ៤ ម៉ោង ក្រុម​ការងារ​កំណែ​ទម្រង់​ការ បោះឆ្នោត ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ បានឯកភាពលើ ចំណុច ៣ដូចខាងក្រោម៖

- ការរៀបចំ ការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត។

២-​ រៀបចំបង្កើតច្បាប់ ស្ដីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ។

៣- ក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតផ្សេងៗទៀត ដូចជា៖

-          ការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត

-          យន្ដការនៃការដោះស្រាយវិវាទ នៃការបោះឆ្នោត

-   ប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយផ្សព្វផ្សាយសម្រាប់គណបក្ស នយោបាយ ។ល។

តាមប្រភព​ព័ត៌មាន​របស់​អ្នក​អង្កេតការណ៍ ​​នៅវិមាន​ព្រឹទ្ធសភា បានឲ្យដឹងថា គណៈកម្មាធិការចំរុះ​នឹង​គ្រោងជួបប្រជុំគ្នាបន្ដទៀត នៅថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៤ ខាងមុខនេះ នៅវិមានព្រឹទ្ធសភា ដើម្បីជជែកគ្នាបន្ដទៀតលើបញ្ហាកំណែទម្រង់នេះ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ ដែលការប្រជុំដែលមានការព្រមព្រៀងគ្នា ជាលាយលក្ខ័អក្សរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា