ត្រឡប់ក្រោយ

លោក ហ៊ុន សែន អំពាវ​នាវ​ឲ្យ​វិស័យ​ឯកជន និងរដ្ឋ ​បង់​ពន្ធ​ឲ្យ​មាន​តម្លា​ភាព ​ដើម្បី​បង្កើន​ចំណូលរដ្ឋ ​សម្រាប់​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ​

យោងតាមគេហទំព័រវីអូឌីដែលបានចេញផ្សាយនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបកស្រាយថារដ្ឋាភិបាលមិនបានបង្កើនពន្ធសម្រាប់ទំនិញ ដែលកំពុងចរាចរណ៍ក្នុងប្រទេស តែរដ្ឋាភិបាល​កំពុង​តែ​រឹត​បន្តឹង​ការប្រមូលពន្ធឲ្យបានម៉ឹងម៉ាត់ គឺការប្រមូលពន្ធឲ្យអស់។ លោកបញ្ជាក់ថា ការបង្កើនពន្ធ មានតែលើផលិតផលសម្រាប់សុខមាលភាពមួយចំនួន ដូចជាស្រា និងបារីជាដើម ដែលគ្មានសម្ពាធលើប្រជាពលរដ្ឋធម្មតាទេ។

ក្នុង​វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៧ នៅវិមានសន្តិភាព លោក ហ៊ុន សែន បានអំពាវនាវឲ្យវិស័យឯកជន និងវិស័យរដ្ឋ បង់ពន្ធឲ្យមានតម្លាភាព ដើម្បីជាការបង្កើនចំណូលរដ្ឋ សម្រាប់ប្រាក់បៀវត្សរ៍មន្ត្រីរាជការ និង​កង​កម្លាំង​ការពារប្រទេសផ្សេងៗ។លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា រដ្ឋាភិបាល ពង្រឹងការអនុវត្តគោលនយោបាយ មិនមែនដាក់បន្ទុកធ្ងន់ ឬដំឡើងពន្ធថ្មីនោះទេ គឺដើម្បីបង្កើនចំណូលដោយយកពន្ធឲ្យអស់ និងចាត់វិធានការចំពោះការគេចវេសពន្ធ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា