ត្រឡប់ក្រោយ

សេចក្តី​ព្រាង​ច្បាប់​ចំនួន ៣ ដែល​ធានា​ដល់​ឯករាជ្យភាពរបស់តុលាការ នឹងត្រូវអនុម័ត​ដាក់ឲ្យប្រើប្រាស់ ក្នុង​ឆមាសទី១ ​ឆ្នាំ២០១៤

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន លើកទី១៧ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ​២០១៤​នេះ​ថា សេចក្តីព្រាងច្បាប់ចំនួន ៣ ដែលធានាដល់ឯករាជ្យភាពរបស់តុលាការ នឹងត្រូវអនុម័ត ដាក់ឲ្យប្រើប្រាស់ ក្នុងឆមាសទី១ ក្នុងឆ្នាំ២០១៤នេះ។ សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ រួមមាន៖ ទី១-សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃតុលាការ, ទី២-សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ ស្តីពី លក្ខន្តិក្កៈចៅក្រម។

លោក​បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំងបីនោះ នាពេលសព្វថ្ងៃ ត្រូវបានប្រជុំឆ្លងអន្តរក្រសួងរួចហើយ។ ពេលនេះ កំពុងស្ថិតក្នុងដៃឧបនាយករដ្ឋមន្ត្រីដែល​ទទួល​​​បន្ទុក​ពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងនោះ មុននឹងបញ្ជូនទៅកាន់អង្គប្រជុំគណៈរដ្ឋមន្ត្រី អនុម័ត។

យោងតាមគេហទំព័រCEN ដែល​បាន​ចេញ​ផ្សាយ​នា​រសៀល​ថ្ងៃ​ទី០៤ ខែមីនា ឆ្នាំ២០១៤។

វេទិការាជរដ្ឋាភិបាល និងវិស័យឯកជន លើកទី១៧ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ​២០១៤

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា