ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី ព្រ​មាន​ដក​អាជ្ញា​ប័ណ្ណ​ពី​ក្រុម​ហ៊ុន​ទទួល​សិទ្ធិ​វិនិ​យោគ​កោះ​មួយ​ចំនួន ​ដែល​វិនិយោគ​ជា​តំបន់​ទេសចរណ៍​ ហើយ​មិន​បាន​គោរព​តាម​គោល​ការណ៍​របស់​រដ្ឋា​ភិបាល​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនទទួលសិទ្ធិវិនិយោគកោះមួយចំនួននៅកម្ពុជា ដែលវិនិយោគធ្វើជាតំបន់ទេសចរណ៍ ហើយមិនបានគោរពតាមគោលការណ៍របស់ រដ្ឋាភិបាលនោះ។

លោក ហ៊ុន សែន ថ្លែងដូច្នេះនៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៧ នៅវិមានសន្តិភាព ថ្ងៃទី៤ មីនា។ លោកបញ្ជាឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍ ហៅកាត់ថា ស៊ី.ឌី.ស៊ី (CDC) ពិនិត្យមើលកិច្ចសន្យា និង​សកម្មភាព​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុនទាំងនោះឡើងវិញ ប្រសិនបើក្រុមហ៊ុនទទួលសិទ្ធិវិនិយោគឆ្នេរកោះ មិនបានគោរពតាមកិច្ចសន្យារបស់គណៈកម្មាធិការនាយកវិនិយោគទេ ត្រូវដកហូតអាជ្ញាប័ណ្ណ ឬកិច្ចសន្យាវិញ ដោយផ្ដល់ឲ្យអ្នកថ្មីមកវិនិយោគជំនួស។ ប្រភពពីគេហទំព័រវិទ្យុអាស៊ីសេរីដែលបានចេញផ្សាយនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា