ត្រឡប់ក្រោយ

លោក​កឹម សុខា៖ បើ​តាម​បណ្តាំ ​អ្នក​នយោ​បាយ​ត្រួវ​កម្ចាស់​ចោល​សត្រូវ​៣យ៉ា​ង​

អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានអះអាងថា គោលនយោបាយគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន កំពុងយកគំរូវីរបុរសខ្មែរ និងបណ្តាំ អ្នកស្នេហាជាតិ ដើម្បីជំរុញឲ្យមាន លិទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ លោកថា ពិសេសបណ្តាំអតីតប្រធានរណៈសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ លោកតា សឺន សាន។ ការលើកឡើងបែបនេះធ្វើឡើងនៅមជ្ឈមណ្ឌលកុមារសន្តិភាពទី១ ស្រែអំពិល ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃពុធទី៥ ខែមីនា ក្នុងពិធីគោរពវិញ្ញាណក្ខន្ធបុព្វបុរស និងចលនាអ្នកតស៊ូនៅជាយដែន ខួបលើកទី៣៥។

លោក កឹម សុខា បន្តថា បណ្ដាំទាំងនោះផ្តាំថា ដើម្បីឲ្យខ្មែរបានសុខ អ្នកនយោបាយ ត្រូវកម្ចាត់ចោល សត្រូវចំនួន៣ សត្រូវទី១ គឺបរទេសឈ្លានពាន ទី២ របបផ្តាច់ការ និងទី៣អំពើពុករលួយ។ លោកថាបណ្តាំមួយទៀតគឺ ត្រូវចាត់ទុកពលរដ្ឋ ជាម្ចាស់ប្រទេស និងម្ចាស់អ្នកនយោបាយ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធបុព្វបុរស និងចលនាអ្នកតស៊ូនៅជាយដែន ខួបលើកទី៣៥ (រូបថត៖ ញឹម សុខន)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា