ត្រឡប់ក្រោយ

គណ​បក្សសម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​រំពឹងបាន១អាសនៈសម្រាប់ក្រុមប្រឹក្សាស្រុកសូទ្រនិគមន៍​

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌខាងមុខ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានសម្រេចដាក់បេក្ខជនចំនួន១៩រូប ក្នុងមណ្ឌលស្រុកសូទ្រនិគមន៍ ដែលស្ថិតក្នុងខេត្ត សៀមរាប។  លោក ហ៊ុន ទិត្យា អគ្គលេខាធិការបក្ស បានបង្ហាញក្ដីរំពឹងពីការបោះឆ្នោតខាងមុខថា នឹងទទួលបានអាសនៈចំនួន១ ក្នុងចំណោមអាសនៈសរុបចំនួន១៩ ។

យោងតាមគេហទំព័រថ្មី ៗដែលបានចេញផ្សាយនៅព្រឹកថ្ងៃពុធម្សិលម៉ិញ លោក ហ៊ុន ទិត្យា អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រាប់ថាការសម្រេចដាក់បេក្ខជនប្រកួតប្រជែងក្នុងស្រុកសូទ្រនិគមន៍ ដោយសារគណបក្សរបស់លោកមានសំឡេងសមាជិកក្រុមប្រឹក្សាឃុំចំនួន៥រូប ក្នុងស្រុកមួយនេះ។ បើផ្អែកតាមចំនួនសមាជិកក្រុមប្រឹក្សាឃុំ លោក ហ៊ុន ទិត្យា រំពឹងថា គណបក្សរបស់លោកនឹងទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាស្រុកសូទ្រនិគម ន៍ចំនួន១អាសនៈ។  

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា