ត្រឡប់ក្រោយ

លោក​សម រង្ស៊ី៖​ បច្ចេក​ទេស​នៃ​ការបោះ​ឆ្នោត​គឺជារឿង​ដ៏​សំខាន់​ដែល​ត្រូ​វតែកែទម្រង់ ដោយមិនរង់ចាំពេល​

លោក សម រង្ស៊ី បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះ ពីភាពដាច់ដោយឡែកវាងការចរចាបញ្ហាបច្ចេកទេស នៃការបោះឆ្នោត និងការកំណត់ការបោះឆ្នោតឡើងវិញ រួមនឹងការចូលសភាររបស់អ្នកតំ ណា ងរាស្ត្រ ទាំង៥៥រូប។ សម្រាប់ប្រមុខគណបក្សប្រឆាំងរូបនេះ បច្ចេកទេសនៃការបោះឆ្នោតជារឿងដ៏ចាំបាច់ និងបន្ទាន់បំផុត ដែលត្រូវកែទម្រង់ បើទោះជាការបោះឆ្នោតត្រូវធ្វើឡើងនៅពេលណាក៏ដោយ។ 

លោក សម រង្ស៊ី បានពន្យល់ពីភាពខុសគ្នារវាងការចរចាបញ្ហាបច្ចេកទេស និងការកំណត់កាលបរិច្ឆេទបោះឆ្នោតឡើងវិញ។ តាមរយៈវីឌីអូក្នុងគណនីហ្វេសប៊ុករបស់ខ្លួនដែលមានរយៈពេលជាង២នាទី និងដែលត្រូវដកស្រង់មកផ្សាយនារសៀលថ្ងៃទី០៦ មីនា ដោយគេហទំព័រថ្មីៗ  ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងពីភាពចាំបាច់ចំពោះការចរចាកែទម្រង់ការបោះឆ្នោត ដែលខ្លួនកំពុងព្យាយាមជជែកជាមួយបក្សកាន់អំណាច។

សម្រាប់លោកសម រង្ស៊ី បើទោះជាគណបក្សជាប់ឆ្នោតទាំងពីរមិនទាន់កំណត់កាលបរិច្ឆេទបោះឆ្នោត ឡើងវិញ និងការចូលសភាពីអ្នកតំណាងរាស្ត្រទាំង៥៥រូបក៏ដោយ  បញ្ហាបច្ចេកទេសនៃការបោះឆ្នោតគឺជារឿងដ៏សំខាន់ដែលត្រូវតែកែទម្រង់ ដោយមិនរង់ចាំពេល។ ក្នុងវីឌីអូដដែលនោះ លោក សម រង្ស៊ី ក៏បានបញ្ជាក់ជាថ្មីផងដែរ ថាកាលបរិច្ឆេទបោះឆ្នោតឡើងវិញ ជារឿងនយោបាយដែលគណបក្សទាំងពីរមិនទាន់ជជែកគ្នានៅឡើយនោះទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា