ត្រឡប់ក្រោយ

យុវ​ជន​សម្ព័ន្ធ​កូន​ខ្មែរ​អ្នក​ស្នេហា​ជាតិ ​ដាក់​ភ័ស្តុ​តាង​បី​បន្ថែម​ទៀត នៅតុលាការ​

យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ លោក នាង សុឃុន នៅវេលាម៉ោង៩ ព្រឹកថ្ងៃសុក្រនេះ យកភ័ស្តុតាងបន្ថែមដាក់ជូនសាលាដំបូងរាជធានីភ្នំពេញ  ដើម្បីប្តឹងប្រឆាំងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ពីបទធ្វើឲ្យបាត់ដែនដីកោះមួយចំនួន ទៅលើប្រទេសវៀតណាមនោះ ។ យោងតាមគេហទំព័រវីអូឌី ដែលបានចេញផ្សាយព្រឹកនេះបានឲ្យដឹងថា ភ័ស្តុតាងបីបន្ថែមទៀតដែលលោកនឹងយកទៅដាក់នៅតុលាការរួមមាន លិខិតរបស់លោក Previe(ប្រេវីយេ) ឆ្នាំ ១៩៣៩   សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ១៩៨២ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ដើម្បីជំរុញឲ្យតុលាការពន្លឿននូវបណ្តឹងរបស់ខ្លួន។

ការដាក់ភ័ស្តុតាងបន្ថែមនេះ បន្ទាប់ពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ  លោក មាស ច័ន្ទពិសិដ្ឋកាលពីថ្ងែទី ២៧ខែ កុម្ភៈ ចាត់ទុកបណ្តឹងរបស់លោក នាង សុឃុន មិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់បាន។

កន្លងទៅ លោក នាង សុឃុន បានយកឯកសារមួយច្បាប់ទៅដាក់នៅតុលាការ ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រង់មាត្រា១និង៤ ដែលលើកឡើងពីការលុបចោលកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនមានប្រយោជន៍ដល់ពលរដ្ឋ និងប្រទេសជាតិ។

យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ លោក នាង សុឃុន កាលពីកន្លងទៅ (រូបថត៖ តាត ឧត្តម)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា