ត្រឡប់ក្រោយ

មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ស្វាគមន៍​ចំពោះ​គ​ម្រោ​ងរៀបចំ ​បើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តី​ពី​ការ​កែ​ទម្រង់​ប្រព័ន្ឋ​បោះ​ឆ្នោត​

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ( CPP ) លោកបណ្ឌិត ជាម យៀប និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភាបានមានប្រសាសន៏ស្វាគមន៏ចំពោះគម្រោងរៀបចំ បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការកែទម្រង់ប្រព័ន្ឋបោះឆ្នោតនៅក្នុង ប្រទេសកម្ពុជា ។

ការប្រកាសស្វាគមន៏របស់លោកបណ្ឌិត ជាម យៀប នៅពេលនេះ ធ្វើឡើងប្រមាណមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងក្នុងសិក្ខាសាលាស្តីពីការកែទម្រង់ ការបោះឆ្នោតនាព្រឹកថ្ងៃទី០៧ មីនា ២០១៤នេះដោយស្នើឲ្យគណបក្សប្រជាជនកម្ពុជា រួមគ្នាជាមួយគណបក្សសង្រ្គោះជាតិ និងសង្គមស៊ីវិល រៀបចំសិក្ខាសាលាថ្នាក់ជាតិមួយស្តីពីការកែទម្រង់ប្រព័ន្ឋបោះឆ្នោត ។ (ដកស្រង់ពីគេហទំព័រកោះសន្តិភាពចេញផ្សាយនារសៀលថ្ងៃទី០៧ មីនានេះ)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា