ត្រឡប់ក្រោយ

លោក​អភិបាល​រាជធានី៖ ទីលាន​ប្រជា​ធិបតេយ្យ​នឹង​បិទ​

អភិបាលរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានប្រកាសថា ទីលានប្រជាធិបតេយ្យ នឹងត្រូវបិទ ចាប់ពីថ្ងៃនេះតទៅ ដោយអនុញ្ញាតឲ្យមានការប្រមូលផ្តុំធ្វើបាតុកម្មណាមួយឡើយ រហូតដល់បិទបញ្ចប់ការស៊ើបអង្កេតករណីហិង្សានៅផ្លូវវ៉េងស្រេង។ ដែលការលើកឡើងបែបនេះត្រូវបានគេហទំព័រព័ត៌មានក្នុងស្រុកយកមកផ្សព្វផ្សាយនាថ្ងៃដដែលនេះផងដែរ។

ការថ្លែងបែបនេះគឺក្នុងពិធីសម្ពោធបើកការដ្ឋានមួយ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១២ ខែមីនា នេះតទៅ អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ទៀតទេ រហូតដល់ការស៊ើបអង្កេតករណីហិង្សានៅផ្លូវវ៉េងស្រេងបានបិទបញ្ចប់។

ជាមួយគ្នានេះដែរ ការប្រកាសបិទទីលានប្រជាធិបតេយ្យរបស់អភិបាលរាជធានីភ្នំពេញ មិនឲ្យមានការប្រមូលផ្តុំនេះ ធ្វើឡើងបន្ទាប់ពីក្រុមសហព័ន្ធសហជីព និងអង្គការសមាគមចំនួន ១៨ បានយកទីតាំងនោះ ដើម្បីធ្វើវេទិកាសាធារណៈស្តីពីសិទ្ធិការងារ និងទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំង២១នាក់ ប៉ុន្តែត្រូវបានបរាជ័យដោយសារកងកម្លាំងសមត្ថកិច្ចចម្រុះដាក់របង ហ៊ុមព័ទ្ធទីនោះ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា