ត្រឡប់ក្រោយ

គណ​បក្ស​ប្រជាជន និង​គណ​បក្សស​ង្គ្រោះ​ជាតិ ធ្វើ​វេទិកា​ជួប​ជុំអ្នក​គាំទ្ររៀង​ខ្លួននៅអូរាំងឳ ខេត្តកំពង់ចាម​

យោងតាមគេហទំព័រអេប៊ីស៊ីអូស្រ្តាលី ដែលបានចេញផ្សាយថ្ងៃនេះបានឲ្យដឹងថា នាព្រឹកថ្ងៃពុធនេះ កម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថរាប់រយនាក់ បានឈរពុះកណ្តាលទ្រូងផ្លូវ ដើម្បី
ខណ្ណចែក អ្នកគាំទ្រគណបក្សជាប់ឆ្នោតទាំងពីរឲ្យដើរម្ខាងផ្លូវម្នាក់ ឆ្ពោះទៅកាន់វេទិកាជួបជុំរៀងខ្លួន។ វេទិកាជួបជុំនេះ បានរៀបចំឡើងស្ថិតនៅក្បែរគ្នាប្រហែលជាង១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិសង្វា ឃុំអំពិលសំពក ស្រុកអូររាំងឳ ខេត្តកំពង់ចាម។

លោក ឃឹម រតនា មន្រ្តីស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ ខេត្តកំពង់ចាម ដែលបានឃ្លាំមើលហេតុការណ៍នោះបានថ្លែងថាវេទិកាខាងគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា អនុប្រធានគណបក្សនេះ ថ្លែងសារទៅកាន់អ្នកចូលរួមប្រមាណ៥០០០នាក់ជាធម្មតា។ ចំណែកខាងគណបក្សប្រជាជនកម្ពុជា  ដែលតំណាងគណបក្សស្រុកនិងខេត្តបានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន៥០០០នាក់ដែរ។លោកបន្តថាថ្វីត្បិតតែវេទិកានៅជិតគ្នាគណបក្សទាំងពីរពុំបានបង្វែរសំឡេងមេក្រូឬធុងបាស់ទៅរកគ្នានោះទេ ហើយកម្លាំងសមត្ថកិច្ចរាប់រយនាក់បានឈរឃាំង ការជួបជុំវេទិកាទាំងពីរចំពាក់កណ្តាល ក្រែងមានការប៉ះទង្គិចគ្នា។ 

ប៉ូលិសឈរឃាំងពុះកណ្តាលផ្លូវ (Credit: ABC Licensed)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា