ត្រឡប់ក្រោយ

មន្រ្តី​បក្ស​ប្រជា​ជន​កម្ពុជាបា្រប់​ថា ផែន​ការ​រៀបចំ​វេទិការ​សាធារណ​កំពុង​ដំណើរ​ការ​តាម​ខេត្តទូទាំង​ប្រទេស​​

ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជាបាននិយាយកាលពីម្សិលមិញថា  វេទិកាសាធារណៈដែលលោក ហ៊ុន សែន បានប្រកាសកាលពីដើមខែនេះ កំពុងតែដំណើរការនៅទូទាំងប្រទេស ហើយដែលវេទិកា​នេះនឹងជួយប្រមូលព័ត៌​មាន​សម្រាប់​ផែនការដែលលោកបានសន្យា ធ្វើដើម្បីកែទម្រង់នយោបាយឲ្យបានច្រើន។

លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលតំណាង ឲ្យគណបក្សកាន់អំណាចនៅក្នុងការចរចា មិនបានសម្រេចជាមួយគណបក្ស សង្គ្រោះជាតិអំពីការកែទម្រង់ការបោះឆ្នោតបានមាន ប្រសាសន៍ថា គណបក្ស កាន់អំណាចចាប់ផ្តើមបញ្ជូនរដ្ឋមន្ត្រីឲ្យចុះទៅតាមខេត្ត នីមួយៗកាលពីដើមខែកុម្ភៈ។  ប្រធានបទសំខាន់ៗ ដូចគ្នាមួយចំនួននៅក្នុងវេទិកាទាំងនោះ “ ពួកគេបានប្រាប់យើងពី បញ្ហាក្នុងការផ្តល់សេវាសាធារណៈ អំពើពុករលួយ និងការបាត់បង់ព្រៃ ឈើ”។

លោក ជាម យៀប បានមានប្រសាសន៍ថា លោក ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានរៀបចំវេទិកាមួយនៅក្នុងខេត្តបាត់ដំបង លោកឧបនាយក រដ្ឋមន្ត្រី សុខ អាន បានរៀបចំវេទិកាមួយក្នុងខេត្តតាកែវ លោក ទៀ បាញ់   រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​បានរៀបចំវេទិកា មួយក្នុងខេត្តសៀម រាប និងលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានរៀបចំវេទិកាមួយនៅ ក្នុងខេត្តកណ្តាល។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុក វិមជ្ឈការបានពន្យល់ប្រាប់ថា រដ្ឋមន្ត្រីទាំងនេះបានរៀបចំវេទិកា ជាមួយមន្ត្រីខេត្ត ស្រុក និងឃុំ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានចាត់ទុក វេទិកានេះជាការល្អ ប៉ុន្តែ លោកបានក្រើនរំឭករដ្ឋាភិបាលកំុឲ្យធ្វើ មិនដឹងមិនឮចំពោះដំបូន្មាន ដែលខ្លួនទទួលបាន។
(ដកស្រង់ពីគេហទំព័រដឹខេមប៊ូឌាដេលី ដែលបានចេញផ្សាយកាលពីថ្ងៃ១២ មីនា ២០១៤)

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា