ត្រឡប់ក្រោយ

គ.ជ.ប ប្រកាស​ការ​ធ្វើ​ប័ណ្ណ​អ្នក​យក​ព័ត៌​មាន នៃការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី/ខេត្ដ ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្ដិទី ២

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត បាន​ចេញ​សេចក្ដីជូន​ដំណឹង​​ជូន​​ដល់ អ្នក​សារព័ត៌មាន​​​​ជាតិ និងអន្ដរជាតិ ដែលមាន​បំណង​ចូលរួម​ តាមដាន​យក​ព័ត៌មាន​ពីដំណើរការ​​ ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​រាជធានី​/ខេត្ត​/ក្រុង ក្រុម​ប្រឹក្សា​ស្រុក​/​ខណ្ឌ អាណត្តិ​ទី​ ២​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី ១៨ ខែ​ឧសភា ឆ្នាំ២០១៤ មុខនេះ ស្ដីពីការសុំចុះឈ្មោះធ្វើជាអ្នកយកព័ត៌មាន​នៅកំឡុង​ពេលបោះឆ្នោតក្រុមប្រឹក្សា អាណត្តិទី ២​។ សេចក្ដីជូនដំណឹងដដែល​បន្ដថា​ ដើម្បីទទួលបានប័ណ្ណសម្គាល់ខ្លួន សម្រាប់អ្នកយកព័​ត៌​មាន​ជាតិ ត្រូវ​ដាក់​ពាក្យ​​សុំចុះ​ឈ្មោះ​ជា​អ្នក​យក​ព័ត៌មាន​ ភ្ជាប់ជាមួយ​បែបបទ​សម្រាប់សុំ​ប័ណ្ណ​សម្គាល់ខ្លួនជាអ្នកយក​ព័ត៌មាន​មាន ផ្ដល់​ជូននៅ​ទីស្ដីការ​គ..ប (បន្ទប់B23) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតមុន ១០ថ្ងៃ នៃថ្ងៃបោះឆ្នោត។ ចំណែកឯអ្នកយកព័ត៌មានអន្ដរជាតិវិញ ត្រូវដាក់ពាក្យសុំចុះឈ្មោះ ជាអ្នកយកព័ត៌មាន ដាក់ពាក្យសុំជាមួយបែបបទសម្រាប់សុំ​ប័ណ្ណ​សម្គាល់ខ្លួនជាអ្នកយក​ព័ត៌មាន​មានផ្ដល់​ជូននៅ​ទីស្ដីការ​គ..ប (បន្ទប់ B23) ចាប់ពីថ្ងៃជូនដំណឹង រហូត មុន៣ថ្ងៃ នៃថ្ងៃបោះឆ្នោត។ រាល់ពាក្យសុំចុះឈ្មោះជាអ្នកយកព័ត៌មានត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា