គណបក្សដែល មានឈ្មោះថា “សង្គមរាស្ត្ររាជាធិបតេយ្យ” ត្រូវបានប្រកាសថាបង្កើតដោយព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ដែលបុត្រាច្បងសម្តេចឪ នរោត្តម សីហនុ កាលពីម្សិលម៉ិញ ហើយ នឹងគ្រោងចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃនាថ្ងៃទី១៧ មីនា ឆ្នាំ២០១៤។
ក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រប្រមាណ២៣០នាក់ ដែលភាគច្រើនជាមនុស្សវ័យចំណាស់ នៅឯសណ្ឋាគារសាន់វ៉េក្នុងទីក្រុងភ្នំពេញ ព្រះអង្គម្ចាស់រណឫទ្ធិដែលមានអាយុជាង៧០ ព្រះវស្សាទៅហើយនោះ បានប្រកាសបង្កើតគណបក្សថ្មីដើម្បីចូលរួមឆាកនយោបាយប្រកួតប្រជែង ក្នុងការបោះឆ្នោតអសកលឆ្នាំ២០១៧ និង ការបោះឆ្នោតសកល ២០១៨។
សម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ ប្រកាសបង្កើតគណបក្ស "សង្គមរាស្ត្ររាជាធិបតេយ្យ" @ rfi/channa