ត្រឡប់ក្រោយ

គណ​បក្ស “សង្គម​រាស្រ្ត​រាជា​ធិប​តេយ្យ” នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទាំង​មូល ទៅ​ជាប្រទេស​នីតិរដ្ឋ​

ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រប្រមាណ២៣០នាក់ ដែលភាគច្រើនជាមនុស្សវ័យចំណាស់ នៅឯសណ្ឋាគារសាន់វ៉េក្នុងទីក្រុងភ្នំពេញ ព្រះអង្គម្ចាស់រណឫទ្ធិដែលមានអាយុជាង៧០ ព្រះវស្សាទៅហើយនោះ បានប្រកាសបង្កើតគណបក្សថ្មីដើម្បីចូលរួមឆាកនយោបាយប្រកួតប្រជែង ក្នុងការបោះឆ្នោតអសកលឆ្នាំ២០១៧ និង ការបោះឆ្នោតសកល ២០១៨។

គណបក្សថ្មីនេះមានឈ្មោះថា គណបក្ស “សង្គមរាស្រ្តរាជាធិបតេយ្យ” ដែលនឹងគ្រោងចុះបញ្ជីនៅក្រសួងមហាផ្ទៃនាថ្ងៃ១៧ មីនានេះ។

យោងតាមគេហទំព័រសម្លេងសារព័ត៌មានសេរីដោយបានដកស្រង់ព្រះរាជបន្ទូលរបស់  ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានថ្លែងបញ្ជាក់ស្តីពីវិបត្តនយោបាយនៅកម្ពុជាអស់រយៈពេលជាង៨ខែ នេះមកថា ការតវ៉ាស្តីពីបញ្ហាគ.ជ.ប គណៈ​កម្មាធិកាជាតិរៀបចំការបោះឆ្នោតនោះ ដែលគណបក្សសង្គ្រោះជាតិទាមទារ ដើម្បីដោះស្រាយបញ្ហាសង្គមនោះគឺមិន គ្រប់គ្រាន់នោះទេ។ បើតាមសម្តេចក្រុមព្រះ បញ្ហាសង្គមមានច្រើនក្នុងនោះរួមមាន បញ្ហា​ព្រំដែន​ដែល​ជា​បញ្ហារស៊ើប បញ្ហាអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌ បញ្ហាដីធ្លី និងការមិនគោរពច្បាប់នៅក្នុងសង្គមជាដើម។ ដែលនេះសម្តេចក្រុមព្រះបានថ្លែងថា ព្រះអង្គនឹងដឹកនាំគណបក្សថ្មីមួយនេះដើម្បីធ្វើឱ្យកម្ពុជាទាំងមូល ទៅជាប្រទេសនីតិរដ្ឋ។

ព្រះអង្គក៏បានប្រកាសទៅកាន់អ្នកសារព័ត៌មានថា គណបក្សថ្មីរបស់ព្រះអង្គមិនមានជាគណបក្សដើម្បីបំបែកសំឡេងពី គណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី និងលោក កឹម សុខានោះទេ។

សម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ ប្រកាសបង្កើតគណបក្ស "សង្គមរាស្ត្ររាជាធិបតេយ្យ" @ rfi/channa

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា