ត្រឡប់ក្រោយ

CPP និង CNRP បានឯកភាពគ្នាចំនួន ១៤ ចំនុចបញ្ចូល ក្នុងក្របខ័ណ្ឌកំណែទម្រង់បោះឆ្នោត

នៅព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបន្តជួបចរចាគ្នា​ សារជាថ្មីម្ដងទៀតនៅវិមានព្រឹទ្ធសភា ដោយមានភាគីម្ខាងៗចំនួន ៦ ដោយគណ​បក្សប្រជាជនកម្ពុជាដឹកនាំដោយ លោក ប៊ិន ឈិន និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក ស៊ុន ឆ័យ។ បន្ទាប់ពីការជួបចរចាគ្នាអស់រយៈពេលជាង ៣ ម៉ោង គណបក្សទាំង ២ បានឯកភាពគ្នាលើ ១៤ ចំនុចដើម្បីបញ្ចូលក្នុងក្របខ័ណ្ឌកំណែទម្រង់បោះឆ្នោតរួមមានៈ

1. ការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានាសិទ្ធិបោះ​ឆ្នោត​របស់ប្រជាពលរដ្ឋគ្រប់រូប

2.    រៀបចំបង្កើតច្បាប់ ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ

3.    កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត

4.    អព្យាក្រឹត្យភាព និងសុចរិតភាព នៃអង្គការសង្គមស៊ីវិល

5.    ប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយផ្សព្វផ្សាយរបស់គណបក្សនយោបាយ

6.    យន្តការនៃការដោះស្រាយវិវាទ

7.    ការសង្កេតការណ៍បោះឆ្នោត

8.    អព្យាក្រឹត្យភាពនៃមន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធ

9.    កាលបរិច្ឆេទនៃការបោះឆ្នោត

10.បទបញ្ជា និងនីតិវិធីនាំការបោះឆ្នោត

11.កែសម្រួល និងពង្រឹងទោសបញ្ញត្តិនៅក្នុងច្បាប់បោះឆ្នោត

12.ការឃោសនាបោះឆ្នោត

13.ការបោះឆ្នោតមេភូមិ

14.និងការស្ទង់មតិ

សូមបញ្ជាក់ថានៅក្នុងចំនុចទាំង ១៤ ដែលប្រធានក្រុមការងារនៃគណបក្សទាំង ២ បានចុះហត្ថលេខា​ព្រមព្រៀងគ្នានៅពេលនេះ ចំនុចទី០១ និងទី០២  ត្រូវបានក្រុម​ការ​ការងារ​គណ​បក្សនយោ​បាយទាំង​បានព្រមព្រៀងគ្នា​ ម្តងរួចមក​ហើយ នៅក្នុងជំនួបកាលពី ដើមខែមីនានេះ។ សូមបញ្ជាក់ថា ជំនួបនេះគ្រោងនឹងធ្វើឡើងបន្តទៀត នៅ ថ្ងៃច័ន្ទ ២៤ មីនា ២០១៤ វេលាម៉ោង៩ព្រឹក នៅវិមានព្រឹទ្ធសភា។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា