ត្រឡប់ក្រោយ

សេចក្តី​ថ្លែង​ការណ៍​ពី​សមាជិក​ព្រឹទ្ធ​សភា​បក្ស​សម រង្ស៊ី ថ្កោល​ទោស​ចំពោះទ​ង្វើ​របស់​គណ​បក្ស​ប្រជាជនកម្ពុជា​

នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី ចុះថ្ងៃទី១៧ ខែមីនា ចាត់ទុកការប្រើប្រាស់ឧបករណ៍បំពងសំឡេង ការអុកឡុក និងរំខានវេទិការបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែមីនា នៅភូមិលាយឡ ឃុំត្រាំកក់ ខេត្តតាកែវ ពីសំណាក់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ថាជាទង្វើរំលោភច្បាប់រដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសេរីភាពបញ្ចេញមិត និងសេរីភាពជួបប្រជុំ។

សេចក្តីថ្លែងការណ៍ បន្តដោយថ្កោលទោស និងអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជា បញ្ឈប់ជាបន្ទាន់នូវទង្វើអុកឡុក និងរំខានទៅលើគណបក្សសង្គ្រោះជាតិ តទៅទៀត និងស្នើឲ្យសហគមន៍ជាតិ-អន្តរជាតិ ជួយតាមដានចំពោះទង្វើនេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា