ត្រឡប់ក្រោយ

ចំនុចទាំង ១៤ បានឯកភាពដាក់ចូលក្នុងសិក្ខាសាលា និងវេទិការសាធារណៈ ដើម្បីពិគ្រោះយោបល់


ជាលទ្ធផលដែលមួយដែលគេនឹកស្មានមិនដល់ ការជួបចរចាគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណ​បក្សសង្គ្រោះជាតិ បានធ្វើការឯកភាពគ្នាលើចំនុច រហូតដល់ទៅ ១៤ ចំនុច។ បើតាម លោក ប៊ិន ឈិន ប្រធាន​ក្រុមការ​ងារ​គណបក្ស​ប្រជាជនកម្ពុជា បានបញ្ជាក់ថា រាល់គ្រប់ចំនុចទាំង ១៤ ខាងលើដែ​លក្រុមការនៃគណបក្សទាំង ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ឯកភាពគ្នានៅថ្ងៃនេះ នឹងត្រូវដាក់ចូលទៅក្នុងសិក្ខាសាលាថ្នាក់ និងវេទិ​ការសាធារណៈ ដែលនឹង​អាចធ្វើឡើងនៅក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដោយ​សិក្ខាសា​លាដែលនឹងត្រូវរៀបចំនេះ នឹងមានវត្តមានអង្គការសង្គមស៊ីវិល អ្នកដែលមានជំនាញបោះឆ្នោតចូលរួមផងដែរ។

លោក ប៊ិន ឈិន បានបន្ថែមថា ក្រុមការងារនៃគណបក្សទាំង ២ បានសម្រេចឯកភាព​គ្នានឹងបន្តរជួបគ្នាម្តងទៀតនៅថ្ងៃច័ន្ទ ទី ២៤ ខែមិនា ដោយបាន​កំណត់ប្រធាន​បទដើម្បីពិភាក្សា រួចជាស្រេច គឺនឹងពិភាក្សាទៅលើបែប​បទនៃការរៀប​ចំសិក្ខា​សាលា និងវេទិការសាធារណៈ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា