ត្រឡប់ក្រោយ

សមាជិក​ព្រឹទ្ធ​សភា គណបក្សប្រជាជនកម្ពុជា ប្រតិកម្មតបនឹងសមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី

នៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៤នេះ សមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជា បានចេញ​សេចក្ដី​​​ថ្លែង​​​ការណ៍ឆ្លើយតបភ្លាមៗ​ចំពោះសមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី។ លិខិតមួយច្បាប់ នោះបានឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា សោកស្ដាយយ៉ាងខ្លាំង ចំពោះលិខិតថ្កោលទោស ចោទប្រកាន់របស់ សមាជិកសភា នៃគណបក្សសម រង្ស៊ី ដែលចេញផ្សាយកាលពីថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៤ ថាគណបក្ស​ប្រជាជនកម្ពុជា បានរំលោភនូវ ច្បាប់រដ្ឋធម្មនុញ មាត្រា​ ៤១  ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋមាន​សិទ្ធិបញ្ចេញមតិ និងសេរីភាពជួបប្រជុំ ដែលជាទង្វើផ្ទុយទាំងស្រុងពីគោលការណ៍លទ្ធិប្រជាធិតេយ្យ។

សេចក្ដីថ្លែងតបនេះបន្ដថា​ ការចោទប្រកាន់របស់សមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំង មកលើគណ​បក្ស​ប្រជា​ជនកម្ពុជា ថាធ្វើឡើងដោយគ្មានមូលដ្ឋានការពិត ហើយដែលសមាជិកព្រឹទ្ធសភា ខាង​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទទួលយកបានឡើយ ដោយបានបញ្ជាក់ថា គណបក្សរបស់ខ្លួន តែងបានគោរពយ៉ាង ខ្ជាប់ខ្ជួននូវ​រដ្ឋ​ធម្មនុញ្ញ និងច្បាប់នានាដែលក្នុងនោះមានទាំងសេរីភាពខាងការបញេ្ចញមតិរបស់ប្រជាពលរដ្ឋដែល​បាន​ប្រព្រឹត្ត​ទៅស្រប​តាម​ច្បាប់​ជា​ធរមាន។

គួររំលឹកផងដែលថា កាលពីថ្ងៃទី១៥ មីនា ២០១៤ បេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី បានរៀបចំវេទិកាសំណោះសំណាល ជាមួយអ្នកគាំទ្រ នៅស្រុកត្រាំកក់ និង ស្រុកសំរោង ខេត្ត​តាកែវ​។ ប៉ុន្តែវេទិកាសាធារណៈ រងការរខានពីភាគីម្ខាងទៀត​ ដែលគណបក្សនេះបាន អះអាងថាជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា