ត្រឡប់ក្រោយ

គ.ជ.ប ប្រកាស​​​ជា​ផ្លូវ​ការ​លើការ​ចុះបញ្ជីគណបក្សនយោបាយ​​ឈរ​​ឈ្មោះ​បោះ​ឆ្នោត និងបញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ ​

គជប បានប្រកាស ទទួលស្គាល់យល់ព្រមជាផ្លូវការលើការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤។ នេះបើតាមសេចក្តីប្រកាស ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤។

មានគណបក្ស ៥ បានចុះឈ្មោះ និងដាក់បេក្ខជនឈរឈ្មោះ ចូលរួមការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ គណបក្សទាំង ៥ នោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា