ត្រឡប់ក្រោយ

លោកជាម​ យៀប៖ នាយក​រដ្ឋ​មន្រ្តី​មិន​បាន​ស្នើ​បង្កើត​ច្បាប់​ការ​ពារ​ថ្នាក់​ដឹក​នាំCPP​ទេ​

លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃ រដ្ឋសភា បានបដិសេធ និងច្រានចោលសម្តីមេបក្សសង្គ្រោះជាតិ ដែលថាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានស្នើបង្កើតច្បាប់ការពារថ្នាក់ដឹក នាំ​CPP នៅក្នុងជំនួបកំពូលនៃមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ កញ្ញា ២០១៣ នៅវិមានរដ្ឋសភា។ លោកបានបន្តថាក្នុងជំនួបកំពូលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ជម្រាបលោក សម រង្ស៊ី វិញថា «ខ្ញុំដឹកនាំប្រទេសជាតិតាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន ធ្វើនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥ មកទល់សព្វថ្ងៃ ពុំដែលមានកំហុសធ្ងន់ធ្ងរឯណា ទុកឱ្យច្បាប់ការពារខ្ញុំនោះទេ បើ​ខ្ញុំ​ធ្វើ​ខុស​ធ្វើ​ទៅ​តាម​ច្បាប់​ទៅ» ។

លោកជាម យៀបថ្លែង ប្រាប់ដូច្នេះទៅអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៨ មីនា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលលោកចេញដំណើរទៅប្រទេសឡាវ ដើម្បីចូលរួមសិក្ខាសាលារួមគ្នារវាងរដ្ឋសភានៃប្រទេសកម្ពុជា វៀត​ណាម ឡាវ ដែលប្រារព្ធធ្វើនៅក្រុងវៀងចន្ទន៍  ។

លោក សម រង្ស៊ី បានផ្តល់បទសំភាសន៍ប្រាប់កាសែតបរទេស(The Nation)កាលពីពេលថ្មីៗនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំឱ្យបង្កើតច្បាប់មួយដើម្បីការពារ ឬផ្តល់​អភ័យ​ឯកសិទ្ធិ​ជូន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជនកម្ពុជា  ក្នុងនោះមានលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី  សម្តេចធម្មពោធិសាល ជា ស៊ីម និងសម្តេចពញាចក្រី ហេង សំរិន បន្ទាប់ពីចុះចេញពីតំណែង និងអស់អំណាច ។
ដកស្រង់ពីគេហទំព័រកោះសន្តិភាពដែលបានចេញផ្សាយនាថ្ងៃទី២០​ មីនា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា