ត្រឡប់ក្រោយ

គណបក្ស​សង្រ្គោះជាតិ ដាក់លិខិត​ស្នើ​សុំ​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់បាតុករ

ក្រុមការងារ គណបក្សសង្រ្គោះជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៤ បានដាក់សំណើ សុំ​ធ្វើពិធីបង្សុកូល ឧទិ្ទសកុសលជូនដល់វិញ្ញាណក្ខន្ធបាតុកររបស់ខ្លួន នៅចេតិយមុខវត្តបទុមវត្ដី ថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៤ វេលាម៉ោង ៧ព្រឹក តទៅ។ លិខិតដដែលបានឲ្យដឹងថា ពិធីនេះ ប្រព្រឹត្តទៅក្រោម អធិបតីយភាព លោក សម រង្ស៊ី និង លោក កឹម សុខា ព្រមទាំងអ្នកចូលរួមប្រមាណ ៧០០នាក់ និង និមន្ដព្រះសង្ឃ ចំនួន ៥០អង្គ សូត្រមន្ដ និងបង្សុកូល។
គួររំលឹកផងដែរថា នេះជាខួបលើកទី ១៧ នៃពិធីគោរពវិញ្ញាណក្ខន្ធជូនដល់ បាតុករដែលបានបាត់បង់ជីវិត ដោយការគប់គ្រាប់បែក របស់ជនល្មើសមិនស្គាល់អត្តសញ្ញាណ នៅមុខអតីតមន្ទីររដ្ឋសភា កាលពីថ្ងៃទី ៣០ ខែមិនា ឆ្នាំ១៩៩៧។ រហូតមកដល់ពេលនេះ សមត្ថកិច្ច មិនទាន់វែកមុខចាប់ខ្លួនជនល្មើស មកផ្ដន្ទាទោស នៅឡើយទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា