ត្រឡប់ក្រោយ

ហូរ វ៉ាន់ ជំនួស យឹម សុវណ្ណ ក្នុងការចចារ

នាវេលា ម៉ោង ៩ព្រឹក ថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៤ មន្ដ្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានបន្ដជួបពិភាក្សាគ្នានៅវិមានព្រឹទ្ធសភា ដូចដែលបានគ្រោងទុក។ តាមប្រភព ព័ត៌មាន ពីអ្នកសង្កេតការណ៍បានឲ្យដឹងថា សមាសភាពគណៈកម្មាចម្រុះរបស់ គណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ លោក សុន ឆ័យ មានការផ្លាស់ប្ដូរ។ ក្នុងជំនួបនេះ គេឃើញមានវត្តមាន លោក ហូរ វ៉ាន់ ជំនួសលោក យឹម សុវណ្ណ។ ចំណែកឯសមាសភាព នៃក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា មិនមានការផ្លាស់ប្ដូរឡើយ ដឹកនាំដោយ លោក ប៊ិន ឈិន រួមទាំងសមាជិក ៥រូប ទៀត លោក ជាម យៀប លោក ឈាង វ៉ុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក និងលោកស្រី គ្រួចសំអាន។
សូមបព្ជាក់ថា បែបបទ និងការប្រព្រឹត្តិទៅនូវសិក្ខាសាលាថ្នាក់ជាតិដើម្បីទទួលយកមតិ និងអនុសាសន៍ សម្រាប់កំណែទំរង់បោះឆ្នោត អាចនឹងត្រូវបានយកមកពិភាក្សាក្នុងជំនួបនៃគណៈកម្មាការចម្រុះនៃគណបក្ស ទាំងពីរនាព្រឹកនេះ បើយោងតាមការលើកឡើងរបស់មន្ត្រីគណបក្សទាំងពីរក្រោយពីជំនួបកាលពីថ្ងៃទី១៧ មីនា ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា