ត្រឡប់ក្រោយ

លទ្ធផលនៃការចចារកំណែទម្រង់បោះឆ្នោតគឺការធ្វើសន្និសិទកាសែតផ្សេងគ្នារបស់គណបក្សទាំងពីរ

កិច្ចប្រជុំប្រមាណជាង ៣ម៉ោង រវាងក្រុមការងារគណៈកម្មាការចំរុះកំណែទម្រង់បោះឆ្នោត  គណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅវិមានព្រឹទ្ធសភាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤មិនទទួលបានផលវិជ្ជមាននោះទេ ពោលគឺលទ្ធផលនៃការចារ បានត្រឹមតែ​ធ្វើសន្និសីទ កាសែតរៀងៗ នៅវិមាន​ព្រឹទ្ធសភា​ដោយ​មិន​មាន​សេចក្តី​​ថ្លែងការណ៍រួមគ្នានោះឡើយ។

ប្រភពដើមចង នៃការចរចារមិនត្រូវគ្នាគឺភាគីទាំងពីរមានការខ្វែងគំនិតគ្នាក្នុង​ការដាក់ ស្ថាប័ន រៀបចំ ការបោះឆ្នោត (គ..ប) ជាស្ថាប័នធម្មនុញ្ញ ។ ដោយភាគីខាងគណបក្សសង្រ្គោះជាតិ បានស្នើឲ្យ សម្រេចដាក់ស្ថាប័នរៀប​ចំការបោះឆ្នោតជាស្ថាប័នធម្មនុញ្ញ ហើយត្រូវមានសំលេង ២ភាគ៣ នៃ តំណាងរាស្រ្តក្នុងការបោះឆ្នោតជ្រើសតាំងសមាសភាពសមាជិក គ.ជ.ប

ចំណែកឯ តំណាងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានបញ្ជាក់ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា មិនអាចទទួលសំណើរបស់គណបក្សសង្រ្គោះជាតិ ដែលស្នើ ដាក់ស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័ន ធម្មនុញ្ញ បាននោះទេ​ ដោយឈរលើផលប្រយោជន៍ជាតិ។ ទោះបីជាយ៉ាងណា លោកមិនបាន ពន្យល់បញ្ជាក់បន្ថែមឲ្យច្បាស់លាស់ពីមូលហេតុនេះទេ។ លោកបានបន្ដថា ការទាមទាររបស់គណបក្សសង្រ្គោះជាតិ វាផ្ទុយពីខ្លឹមសារដែលបានសម្រេចរវាង ក្រុមការងារគណៈកម្មាការទាំងពីរក្នុងជំនួប​ពេល​មុន​ថា លើកយកតែបញ្ហាជុំវិញក្របខណ្ឌសិក្ខាសាលា មកពិភាក្សាតែប៉ុណ្ណោះ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា