គណបក្សសង្រ្គោះជាតិ បដិសេធចំពោះការចែកខិត្តប័ណ្ណចុះថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៤ អំពាវនាវឲ្យ កម្មករ-កម្មារិនី អ្នកគាំទ្រគណបក្ស ចូលរួមបាតុកម្ម គ្រោងធ្វើដោយគណបក្សសង្គ្រោះជាតិ។ ខិត្តប័ណ្ណនេះត្រូវបានចែកផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៤ នៅមុខក្រសួងការងារ។
លិខិដដែលបន្ដថា លិខិតអំពាវនាវនោះមិនមែនជាលិខិតជូនដំណឹងអំពាវនាវរបស់គណបក្សឡើយ ដោយអះអាងថា លិខិតអំពាវនាវនោះត្រូវបានក្លែងបន្លំប្រើប្រាស់ត្រា និងក្បាលលិខិតរបស់គណបក្សសង្រ្គោះជាតិ។
ថ្លែងក្នុងសនិ្នសីទកាសែតក្រោយជំនួបប្រជុំការងារគណៈកម្មាការកំណែទម្រង់បោះឆ្នោតរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានថ្កោលទោសចំពោះទង្វើក្លែងបន្លំប្រើប្រាស់ឈ្មោះគណបក្សសង្រ្គោះជាតិ និងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះចាត់វិធានការបង្ក្រាប និងចាប់ជនប្រព្រឹត្តមកដាក់ទោស។