ត្រឡប់ក្រោយ

គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ផ្អាក​ចូល​រួម​ប្រជុំ​គណៈ​កម្មាធិការ​ចម្រុះ​កំណែ​ទម្រង់​បោះឆ្នោត​

បន្ទាប់ពីមិនមានលទ្ធផលពីការប្រជុំគណៈកម្មាធិការចម្រុះកំណែទម្រង់បោះឆ្នោតនាព្រឹកថ្ងៃទី ២៤ មីនា ២០១៤ គណបក្សសង្គ្រោះជាតិដែលជាភាគីនៃការប្រជុំចចារ បានចេញសេចក្តីថ្លែងការណ៍ប្រកាស ផ្អាកការប្រជុំគណៈកម្មាធិការចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា មួយរយៈសិន ដើម្បីសិក្សា និងរៀបចំក្របខ័ណ្ឌកំណែទម្រង់បោះឆ្នោត។

សេចក្តីថ្លែងការណ៍ក៍ស្នើឲ្យមានជំនួបកំពូលរវាងគណ បក្សទាំងពីរ ធ្វើសេចក្តីសម្រេចជាគោលការណ៍ ឲ្យមានការឯកភាពជាមុនសិន អំពីកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប) និងការបរិច្ឆេទនៃការបោះឆ្នោតឡើងវិញ។
គណបក្សសង្គ្រោះជាតិចាត់ទុកជំនួបមួយសប្តាហ៍ម្តងគឺជាយុទ្ធសាស្ត្រអូសបន្លាយពេលវេលារបស់គណ បក្សប្រជាជនកម្ពុជាដែលគ្មានឆន្ទៈក្នុងការកំណែទម្រង់បោះឆ្នោតឡើយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា