ត្រឡប់ក្រោយ

គណបក្សសង្រ្គោះជាតិប្រកាសធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ពីជំហររបស់ខ្លួន

នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៤  គណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន រៀបចំធ្វើសន្និសីទសារព័ត៌មាន វេលាម៉ោង ៩ព្រឹក ស្ដីពី គោលជំហររបស់គណបក្ស សង្រ្គោះជាតិ “បន្ទាប់ពីការផ្អាកការប្រជុំរបស់គណៈកម្មការចម្រុះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ” នៅទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ ផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ។  

គួររំលឹកផងដែរថា កិច្ចប្រជុំ គណៈកម្មាការចម្រុះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះជាតិ ត្រូវផ្អាក​បន្ទាប់ពីមានការខ្វែងគំនិតគ្នារឿង ដាក់ស្ថាប័នរៀបចំការ បោះឆ្នោត (គ..ប)ជាស្ថាប័នធម្មនុញ្ញ និងការជ្រើសតាំងនៃសមាជិក គ..ប​ ត្រូវមានសមេ្លងគាំទ្រ ២ភាគ៣ ពីសំណាក់សមាជិកសភា ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា