ត្រឡប់ក្រោយ

ច្បាប់​ស្ដី​ពី​ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​ អាច​​នឹង​​ត្រូវ​បាន​អនុម័ត​ឆាប់ៗ​

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងនៅថ្ងៃអង្គារម្សិលម៉ិញ ថាច្បាប់ពិសេសចំនួនបី រាប់ទាំងច្បាប់ស្ដីពីការបង្កើតឧត្តមក្រុមប្រឹក្សាអង្គចៅក្រម នឹងអាចនុម័តក្នុងពេលដ៏ឆាប់ខាងមុខ។ ក្រសួង​យុត្តិធម៌​បាន​បញ្ជូន​សេចក្តី​ព្រាងច្បាប់នេះទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីហើយ បន្ទាប់ពីឆ្លងកិច្ចប្រជុំអន្តរក្រសួងជាច្រើនលើក។

សេចក្ដីព្រាងច្បាប់ទាំងបីនោះរួមមាន ច្បាប់ស្ដីពីការចាត់តាំងតុលាការ  សេចក្ដីច្បាប់ស្តីការបង្កើតឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងសេចក្ដីច្បាប់ស្តីពីលក្ខន្តិក:ចៅក្រម និងព្រះរាជអាជ្ញា។

កាលពីថ្ងៃទី៣ ខែមិនាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ក៏ធ្លាប់បង្ហាញក្ដីរំពឹងផងដែរថា ច្បាប់ស្ដីពីច្បាប់ស្តីការចាត់តាំងតុលាការ ច្បាប់ស្តីការបង្កើតឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងច្បាប់ស្តីពីលក្ខន្តិក:ចៅក្រម និងព្រះរាជអាជ្ញា  នឹង​អនុម័ត​ក្នុង​ពេលតែមួយ នាពាក់កណ្ដាលឆ្នាំ២០១៤នេះ។

នៅថ្ងៃសុក្រសប្ដាហ៍នេះ បើគ្មានអ្វីប្រែប្រួលទេនោះ គណៈរដ្ឋមន្ត្រី នឹងបើកសម័យប្រជុំរបស់ខ្លួន ហើយថាតើវាអាចនឹងក្លាយជារបៀបវារៈពិភាក្សារបស់គណៈរដ្ឋមន្ត្រីដែរ ឬទេ។
(ដកស្រង់ពីគេហទំព័រព័ត៌មានថ្មីៗដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ មីនា ឆ្នាំ២០១៤)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា