ត្រឡប់ក្រោយ

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​​សមាជប្រជាជន​ជាថ្មីម្តង​ទៀត​

ថ្លែងនៅក្នុងសន្និសីទគណបក្សសង្គ្រោះជាតិនៅព្រឹកនេះ លោក សម រង្ស៊ី បានបញ្ជាក់ថាគណបក្សនេះនឹងរៀបចំការជួបជុំជាមួយប្រជាពលរដ្ឋជាថ្មីម្តងទៀត ដើម្បីទទួលយកមតិពីប្រជាពលរដ្ឋដែលគាំទ្រគណបក្សនេះ  នៅថ្ងៃ អាទិត្យ ចុង សប្តាហ៍នេះ ដែលលោកឲ្យឈ្មោះថា សមាជប្រជាជន ដែលគ្រោងធ្វើនៅទីលានប្រជាធិបតេយ្យ បន្ទាប់ពីខកខានអស់រយៈពេលជិត ៣ ខែ បន្ទាប់ពីការបង្រ្កាបរបស់អាជ្ញាធរ កាលពីអំឡុងដើមខែមករា និង ហាមឃាត់មិនឲ្យមានការជួបជុំ នៅក្នុងរាជធានីភ្នំពេញទៀតនោះទេ។

លោក សម រង្ស៊ី បានអះអាងថាបើបីណាមិនមានការអនុញ្ញាតពីអាជ្ញាធរក៏ដោយ ក៏លោកនៅតែដឹកនាំការជួបជុំឲ្យខានតែបាន ដោយលោកសំអាងហេតុថា នេះមិនមែនជាការធ្វើបានតុកម្មនោះទេ តែជាការជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួន ដើម្បីស្តាប់ពីមតិយោបល់ពីពួកគេតែបណ្ណោះ ដើម្បីឲ្យគណបក្សរបស់លោកយកទៅអនុវត្តបន្តទៅមុខទៀត។


ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា