ត្រឡប់ក្រោយ

សាលា​ដំបូងរាជ​ធានី​ភ្នំពេញ ​សម្រេច​តម្កល់​សំណុំ​រឿង​ប្តឹង​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​

តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់ មិនចាត់ការសំណុំរឿងប្តឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារឿងកាត់ទឹកដីកោះត្រល់ និងកោះត្រចកសេះទៅឲ្យវៀតណាម និងការបង្ហូរជនអន្តោរប្រវេស ខុសច្បាប់នៅក្នុងប្រទេស។

ការសម្រេចនេះបានធ្វើឡើងតាមដីកាសម្រេចលេខ ១៨០ ចុះថ្ងៃទី១៧ ខែ មីនា ដែលចេញដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលារាជធានីភ្នំពេញ។ តុលាការក្រុងភ្នំពេញបើកសិទ្ធិអោយប្តឹងឧទ្ធរណ៍រយៈពេលពីរខែទៀត។

យុវជនឈ្មោះ នាង សុឃុន ប្រធានសហព័ន្ឋយុវជនខ្មែរអ្នកស្នេហាជាតិ បានដាក់ពាក្យបណ្តឹងប្តឹង លោក ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ពីបទកាត់ទឹកដីកោះ និងកោះក្រចកអោយទៅវៀតណាម និងការ​បង្ហូរជនអន្តោរ​ប្រវេស​ខុសច្បាប់ នៅក្នុងប្រទេសដោយខុសច្បាប់។ យុវជនរូបនោះបន្តថា ការប្ដឹងនេះមាន ភស្ដុតាង គ្រប់គ្រាន់នៅក្នុងការដាក់បន្ទុកនិងបានព្រមានថា នឹងដឹកនាំយុវជនធ្វើបាតុកម្ម បើសិនជា តុលាការមិនចាត់ការបណ្ដឹងរបស់ខ្លួនទេនោះ។

ដកស្រង់ពីគេហទំព័រសម្លេងសារព័ត៌មានសេរីដែលបានចេញផ្សាយកាលពីម្សិលម៉ិញ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា