ត្រឡប់ក្រោយ

អាជ្ញា​ធរ​មិន​ឲ្យ​បក្ស​សង្រ្គោះ​ជាតិ​ធ្វើ​សមាជ​ប្រជា​ជន នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ​តែ​ស្នើ​ឲ្យ​ធ្វើ​នៅ​កន្លែង​ផ្សេង​

ក្នុងពេលជួបជាមួយតំណាងគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី២៧ មីនានេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចថា គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៣០ មីនា ខាងមុខ អាចជួបជុំ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសលដល់បាតុករ ដែលស្លាប់ កាលពីថ្ងៃទី៣០ មីនា ១៩៩៧។ ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្ស ប្រឆាំង រៀបចំសមាជប្រជាជន នៅទីលានប្រជាធិបតេយ្យ នារសៀលថ្ងៃទី៣០ មីនាឡើយ តែស្នើឲ្យគណបក្សនេះធ្វើនៅទីស្នាក់ការបក្ស ឬកន្លែងឯកជនណាមួយវិញ។ នេះបើតាមគេហទំព័រព័ត៌មានក្នុងស្រុកដែលបានចេញផ្សាយកាលពីថ្ងៃម្សិលម៉ិញ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានផ្តល់ហេតុផលថា អាជ្ញាធរមិនអនុញ្ញាតឲ្យ គណបក្សសង្គ្រោះជាតិ ជួបជុំមហាជន ធ្វើសមាជ នៅទីលានប្រជាធិប តេយ្យ នារសៀលថ្ងៃទី៣០ មីនាទេ ព្រោះថា ពេលនេះ សំណុំរឿងបាតុកម្មហិង្សា នៅថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា