ត្រឡប់ក្រោយ

លោក​នាយក​រដ្ឋ​មន្រ្តី​គាំ​ទ្រ​ឲ្យ​មាន​ការបញ្ចេញ​មតិ​តាម​ចិត្ត និ​ង​អំពាវ​នាវ​កុំ​ឲ្យ​ទាស់​គ្នា ដោយ​សារ​តែ​ការ​បែង​ចែក​បក្ស​នយោបាយ​

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការគាំទ្រ ឲ្យមានការបញ្ចេញមតិ តាមចិត្ត ដូចជា ការធ្វើបាតុកម្មជាដើម។ ប៉ុន្តែលោកបានកត់សម្គាល់ថា សំខាន់កុំឲ្យការបញ្ចេញមតិទាំងនោះ បង្កជាសង្គ្រាមឡើងវិញ។

សម្តេចបានប្រកាសដូច្នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វារីអគ្គិសនី ស្ទឹងអាតៃ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែមីនា និងដែលត្រូវបានគេហទំព័រ CEN យកមកចេញផ្សាយថ្ងៃ។

លោកហ៊ុន សែន  បានគូសបញ្ជាក់ថា ...លឺថា ចង់ធ្វើមហាបាតុកម្ម... ធ្វើអីធ្វើទៅ តែកុំឲ្យតែខុសច្បាប់។ ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមឯកភាពជាតិ ពិសេសអ្នកនៅមូលដ្ឋាន កុំឲ្យមានទំនាស់នឹងគ្នា ដោយសារតែការបែងចែកគណបក្សនយោបាយ នៅក្រោយការបោះឆ្នោត នាពេលនេះ។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាពពី http://www.thesoutheastasiaweekly.com/)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា