ត្រឡប់ក្រោយ

ចក្រ​ភព​អង់​គ្លេស​គាំ​ទ្រ​ឲ្យ​គណ​បក្ស​ទាំង​ពីរ​បន្ត​ចរចារគ្នា​​

ចក្រ​ភព​អង់គ្លេស​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បន្ត​ជួប​ពិភាក្សាគ្នា​ជា​បន្តទៀត និង​ឲ្យ​មានការ​ចូលប្រជុំ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅក្នុង​សភាជាតិ​។

​ការបញ្ជាក់ពី​ជំហរនេះ ​បានបង្ហាញ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង ការបរទេសកម្ពុជា ជាមួយ​លោក William Jesse Longhurst ឯកអគ្គរាជទូត​អង់គ្លេស​តែងតាំង ថ្មី​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមីនា​នៅទីស្ត្រីការក្រសួង។​

​យោងតាមប្រភពពីគេហទំព័រសម្លេងសារព័ត៌មានសេរីបានឲ្យដឹងថា លោ​កក​ កុយ​គួ​ង ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ប្រាប់​ក្រុមអ្នកកាសែត​ បន្ទាប់ពី​ជំនួប​ចប់​ថា ​នៅក្នុង​ជំនួប​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​បានលើកឡើង​នូវ​ស្ថានភាព​នយោបាយ​ នៅ​កម្ពុជា​ពីមុន​បោះឆ្នោត​រហូតដល់​ក្រោយ​ការបោះឆ្នោត​។ ដោយលោក​បាន​លើកឡើងថា ​ទោះបីជា​យ៉ាងណាក៏ដោយ​ក្នុងការ​កំណែទម្រង់​ផ្សេងៗ ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ធ្វើជា​បណ្តើរៗ។​ ​ លោក​បាន​បញ្ជាក់ថា ការកែទម្រង់​ផ្សេងៗ​ត្រូវការ​ឲ្យ​មានការ​ប្រជុំ​នៅ​សភា ពីព្រោះ​ការកែទម្រង់​ផ្សេងៗ ត្រូវតែមាន​វិសោធនកម្ម​ទៅលើ​ច្បាប់ ទៅលើ​រដ្ឋធម្មនុញ្ញ ដូច្នេះហើយ​មិនអាច​ដោះស្រាយ​នៅតាម​ផ្លូវ​បានទេ​។​




ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា