ត្រឡប់ក្រោយ

គ.ជ.ប​ អំពាវ​នាវ​ឲ្យ​អ្នក​បោះ​ឆ្នោត​ទាំង​អស់​ត្រៀម​ឯក​សារ និង​ទៅ​ពិនិត្យ​ឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​

លោក ទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប. អំពាវនាវទៅដល់អ្នកបោះឆ្នោតទាំងអស់នៅព្រឹកថ្ងៃសុក្រនេះ ឲ្យត្រៀមឯកសារ និងទៅពិនិត្យបញ្ជីឈ្មោះ ដើម្បីឲ្យប្រាកដថា មានឈ្មោះនៅក្នុងបញ្ជី។

ការ បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងក្រុងស្រុកខណ្ឌ នឹងចាប់ផ្តើម នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ ហើយធ្វើឡើងជាលក្ខណៈអសកល ពោល គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង សរុបចំនួនជាង ១១៤០០នាក់ទេ ដែលមានសិទ្ធិបោះឆ្នោតនេះ។ សម្រាប់អាណត្តិនេះមានគណបក្សនយោបាយចំនួន ៥ បានចុះបញ្ជីឈ្មោះគណបក្ស និងបេក្ខជន រួមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ។

ការ បោះឆ្នោតនេះ ទោះយ៉ាងណា ការបោះឆ្នោតនេះ ហាក់មិនសូវមានការចាប់អារម្មណ៍ពីមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើ ការងារពាក់ព័ន្ធការងារបោះឆ្នោតនោះទេ។ មន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់NICFEC និងអង្គការ Comfrel ចង់ឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ត្រូវធ្វើឡើងជាលក្ខណៈសកល ដែលអាចផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋទូទៅ មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតនេះ។ ប្រភពពីគេហទំព័រវិទ្យុអេប៊ីស៊ីអូស្រ្តាលី ចេញផ្សាយថ្ងៃទី២៨ មីនា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា