ត្រឡប់ក្រោយ

បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាស​មិន​ចូល​សភា និងបន្ត​ទាម​ទាការ​ស៊ើប​អង្កេត​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត​

នៅក្នុងសមាជមហាជនរបស់ខ្លួននៅរសៀលថ្ងៃ អាទិត្យ ទី 30 មីនានេះ គណបក្សសង្គ្រោះជាតិនៅតែប្រកាសមិនចូលសភា និង បន្តទាមទាការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ឫឲ្យមានការបោះឆ្នោតឡើងវិញ។ ថ្លែងនៅលើវេទិកាសមាជមហាជននៅស្នាក់ការ កណ្តាលរបស់ខ្លួន លោក កឹម សុខា អនុប្រធានគណបក្សសង្រោះជាតិបានថ្លែងប្រាប់អ្នកគាំទ្រដែលកំពុងឈ ក្រោមកម្តៅថ្ងៃថា គណបក្សសង្គ្រោះជាតិនឹងធ្វើតាមឆន្ទៈប្រជាពលរដ្ឋដោយទាមទាឲ្យ ការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ឫ បោះឆ្នោតឡើងវិញ។

ចំណែកលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ វិញ បានលើកឡើងទាំងមានជំនឿចិត្ត ថា គណបក្សសង្រោះជាតិនឹងភាពយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបាន។

លោក ឈាង វុន មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការមិនចូលសភារបស់គណបក្សប្រឆាំង មិនបានធ្វើឲ្យជាប់គាំងនោះឡើយដោយសភានៅតែមានដំណើរការជាធម្មតា ហើយការបោះឆ្នោតឡើងវិញមុនអាណត្តិនោះគឺមិនមាននោះឡើយ ព្រោះមិនមាននៅក្នុងច្បាប់។ លោក ឈាង វុន បានសង្កត់ធ្ងន់ ថា ដំណោះស្រាយគឺ ស្តិតនៅលើភាពស្មោះត្រង់ និង បម្រើផលប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋប្រាកដ និង មិនមានផលលំបាកទៅថ្ងៃក្រោយ។

ដកស្រង់ពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារ ដែលបានចេញផ្សាយកាលពីម្សិលម៉ិញ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា