ត្រឡប់ក្រោយ

គណៈ​កម្មា​ធិការ​​ខុម​​ហ្វ្រែល​​រៀប​​​ចំ​កិច្ច​ពិភាក្សា​ និង​​ផ្តល់​​អនុសាសន៍​លើ ​"​កំណែទម្រង់ រដ្ឋសភា"​ នាព្រឹកនេះ​​

គណៈ​កម្មាធិការ​ខុម​ហ្រែលនាព្រឹក​ថ្ងៃច័ន្ទ​ ទី​៣១ ខែ​មីនា​ ឆ្នាំ២០១៤ នេះ​បាន​រៀប​ចំកិច្ចពិភាក្សាតុមូល​មួយ​ស្តី​អំពី "​​កំណែទម្រង់ រដ្ឋសភា" នៅ​ភោជនី​យដ្ឋាន​ខ្មែ​រសុរិន្ទ​។ សមាសភាពអ្នកចូលរួមមាន​សិស្ស និស្សិត តំណាង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល និងតំណាងគណបក្សនយោបាយ ប្រមាណជា៨០នាក់ និង​សារព័ត៌មានផងដែរ។

ចំនែក​វាគ្មិនសំខាន់ៗដែលបាន​គ្រោង​ចូលរួមក្នុងការ​ពិភាក្សាមានលោកបណ្ឌិត សុខ ទូច លោក សុក សំអឿន លោក ស៊ុន ឆ័យ Konrad និងលោក នី ចរិយា។

គោលបំណងនៃកិច្ចពិភាក្សាតុមូលនេះគឺ៖

ទី១ ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី សកម្មភាពតំណាងរាស្រ្ត បេក្ខជនជាប់ឆ្នោត និងដំណើរការរដ្ឋសភា។
ទី២ ជជែកពិភាក្សា ផ្តល់អនុសាសន៍ស្តីពី កំណែទម្រង់រដ្ឋសភា។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា