ត្រឡប់ក្រោយ

លោកម៉ម សូណង់ដូ ប្រកាសផ្អាកការទាមទារបន្ទាប់ពីមានការបង្ក្រាប

នៅម៉ោងប្រមាណជាង​ ៩ព្រឹក ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៤ លោកម៉ម សូណង់ដូប្រធាន វិទ្យុសំបុកឃ្មុំ  បានប្រកាសផ្អាកការតវ៉ាទាមទារដំឡើងប្រេកង់ផ្សាយសំលេងស្ថានីយវិទ្យុ និងសុំបង្កើតប៉ុស្ដិ៍ទូរទស្សន៍របស់ខ្លួន បន្ទាប់ពីមាន ការបង្ក្រោបពីសំណាក់សន្ដិសុខសាលាខណ្ឌដូនពេញ។ ប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ ជាអ្នកគ្រាំទ្រ និងអ្នកនិយមស្ដាប់ ការផ្សាយរបស់ស្ថានីយវិទ្យុ សំបុកឃ្មុំ ប្រមូលគ្នាធ្វើបាតុកម្មទាមទារសុំ ដំឡើងប្រេកង់ផ្សាយស្ថានីយវិទ្យុ និងបង្កើត​ប៉ុស្ដិ៍ស្ថានីយនៅទីលានប្រជាធិបតេយ្យ។ នៅម៉ោងប្រមាណជាង ៨ព្រឹក ខណៈកងកម្លាំងសមត្ថកិច្ចមិនអនុញ្ញាតឲ្យចូលទីលានប្រជាធិបតេយ្យ ក្រុមអ្នកគាំទ្រព្យាយាម បណ្ដាល ឲ្យមានការប៉ះទង្កិចគ្នា​ ដែលធ្វើឲ្យមនុស្ស ពីរនាក់​ទទួល​រងរបួសបែកក្បាល និងមានអ្នករងរបួសស្រាល។ បើតាមសាលារាជធានីភ្នំពេញ ការធ្វើដឹកនាំធ្វើបាតុកម្មរបស់ប្រធានស្ថានីយវិទ្យុរូបនេះ សាលារាជធានី មិន​អនុញ្ញាត ឲ្យធ្វើបាតុកម្មនោះទេ ដោយយោងហេតុផលថា ដើម្បី​រក្សា​សន្ដិ​សុខ​សាធារណៈ តែដោយមាន​ការ​ចចេស នៅតែបន្ដដឹកនាំធ្វើបាតុកម្មតាមការគ្រោងទុករបស់ខ្លួន ទើបមានការបង្រ្កាបដូច្នេះ។

គួររំលឹកផងដែរ កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៤ កន្លងទៅដឹកនាំ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​អ្នកគាំទ្រ ប្រមាណ ៣០០​នាក់ ធ្លាប់បាន​ធ្វើ​បាតុកម្ម​ម្តង​រួចមកហើយ តែបានបង្រ្កាបដោយ​​ក្រុម​សមត្ថកិច្ច។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា