ត្រឡប់ក្រោយ

​សម័យប្រជុំរដ្ឋសភាលើកទី​២ នីតិកាលទី៥៖ វារៈ​៣បានពិភាក្សារួច រីឯ​របៀបវារៈ​៣ទៀត លើកទៅ​ពិភាក្សា​នៅ​ថ្ងៃ​ស្អែក​

នៅព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០១៤នេះ រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជាបានបើកសម័យប្រជុំពេញអង្គ លើកទី ២ ដែលបានលើកយករបៀបវារៈចំនួន ៦មកពិភាក្សា។ ក្នុងនោះរបៀបវារៈចំនួន៣បានពិភាក្សារួច និងរបៀបវារៈចំនួន៣ទៀត លើកទីពិភាក្សានៅថ្ងៃស្អែក។ របៀបវារៈទាំង​ ៣ដែលបានពិភាក្សារួចរួមមាន ទី ១​ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី​២ នីតីកាលទី៥។ ទី ២ របាយការណ៍ស្ដីពី សកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី ១ និងលើកទី ២ នីតិកាលទី៥។ ទី ៣ ការបោះឆ្នោតជ្រើសតាំងឯកឧត្តម សារី កោសល្យ ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន  ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសម្លេងគាំទ្រ ៦៦ លើ ៦៦។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា