ត្រឡប់ក្រោយ

គណៈ​កម្ម​ការ​រដ្ឋសភា​ក្នុង​​រយៈពេល៣ ខែនេះ​ទទួលបាន​៣៩ករណី​

ក្នុងសម័យប្រជុំសភាលើកទី២ នីតិកាលទី៥ ស្តីពីសកម្មភាពរបស់រដ្ឋសភា អនុប្រធានរដ្ឋសភា លោក ងួន ញិល បានអានរបាយការណ៍ថា គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៤ គណៈកម្មការការងាររដ្ឋសភា ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ មកពីបណ្តាខេត្ត-ក្រុង ចំនួន១៦ ដែលរួមមានពាក្យបណ្តឹង៣៩ករណី ក្នុងនោះរួមមាន ពាក់ព័ន្ធរឿងដីធ្លី២០រឿង ករណីមិនសុខចិត្តនឹងការសម្រេចរបស់តុលាការ៩រឿង  សុំលើកលែងការចោទប្រកាន់៣រឿង សុំធ្វើប័ណ្ណកម្មសិទ្ធិ៣រឿង  សុំបិទអាជីវកម្ម (ឡឥដ្ឋ-ក្បឿង,ក្លឹបកំសាន្ត)៣រឿង  និងករណីសុំដោះស្រាយគោលនយោបាយ១រឿង។

លោក ងួន ញិល ថ្លែងទៀតថា ពាក្យបណ្តឹងចំនួន៣៩ករណីនោះ គណៈកម្មការរដ្ឋសភា បានធ្វើលិខិតស្នើទៅស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយពិនិត្យ និងដោះស្រាយរួចរាល់ហើយ។ តែលោកថា ដោយឡែក គណៈកម្មការផ្ទាល់ បានចុះសង្កេតជាក់ស្តែងចំនួន២លើក គឺនៅខេត្តកណ្តាល១លើក និងខេត្តកំពង់ធំ១លើក។ រីឯមួយចំណែកទៀត គណៈកម្មការ ក៏បានទទួលការឆ្លើយបំភ្លឺតាមលិខិតរបស់សមត្ថកិច្ចពាក់ព័ន្ធ ចំនួន៤ករណីដែរផងដែរ។ យោងតាមគេហទំព័រសម្លេងសារព័ត៌មានសេរី ដែលបានចេញផ្សាយថ្ងៃទី០១ មេសា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា