ត្រឡប់ក្រោយ

ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ​ក្រុង ​ស្រុក ខណ្ឌ ​អាណត្តិ​ទី២ ចា​ប់​ផ្តើម​ពី​ថ្ងៃទី២​ ដល់​ថ្ងៃទី១៦ ខែឧសភា​

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា កាលបរិច្ឆេទនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។ ក្នុងនោះតំណាងគណបក្សនយោបាយមួយចំនួនបានអះអាងថា បានត្រៀមលក្ខណៈរួចហើយទាក់ទងការឃោសនានេះ ប៉ុន្តែមិនធ្វើពិធីធំដុំនៅតាមផ្លូវសាធារណៈ ដូចការបោះឆ្នោតរើសសមាជិកសភាទេ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍នៅថ្ងៃអង្គារ ទី១ ខែមេសា ស្នើដល់គណបក្សនយោបាយឲ្យត្រៀមសម្ភារៈសម្រាប់ធ្វើសកម្មភាពឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី២ ឲ្យស្របតាមច្បាប់កំណត់។

គ.ជ.ប ក៏បានរំលឹកដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជន ដែលមានបំណងជួលម៉ោងផ្សាយជូនគណបក្សនយោបាយ ដើម្បីឃោសនាពីគោលនយោបាយ ត្រូវបញ្ជាក់ពីចំនួនម៉ោងសម្រាប់លក់ ឬជួលឲ្យបានត្រឹមត្រូវ និងត្រូវជូនដំណឹងមក គ.ជ.ប។
ដកស្រង់ពីគេហទំព័រនៃវិទ្យុអាស៊ីសេរី ដែលបានផ្សាយកាលពីរសៀលម្សិលម៉ិញ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា